ស្រុកអង្គស្នួល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន ចុះដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
«សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ ថ្នាក់ដឹកនាំខេត្ត ដូច្នេះ ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តកណ្ដាល តែងតែគិតគូរជាចាំបាច់ ដោយមិនគិតពេលវេលា ទីកន្លែង ពណ៌សម្បុរ និងនិន្នាការនយោបាយ តួយ៉ាង ជាក់ស្ដែង ឯកឧត្តមអភិបាល បានដឹកនាំដោយផ្ទាល់ចុះដល់ទីតាំងដែលជួបគ្រោះអគ្គិភ័យ ដើម្បីសង្គម និងប្រជាពលរដ្ឋ»។
ទោះក្នុងតម្លៃណាក៏ដោយ ការជួយដល់ទុក្ខរបស់ពលរដ្ឋ ជាអាទិភាពដ៏សំខាន់មួយរបស់ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដឹកនាំដោយមគ្គុទេសន៍ ឥស្សរបណ្ឌិត ដែលជាបញ្ញាវ័ន្តមួយ ប្រកបដោយគតិបណ្ឌិត ភាពបត់បែន និងជាអ្នកយុទ្ធសាស្ត្រ ការទូតវ័យក្មេង នាសម័យតេជោសន្តិភាព៕
នាយប់ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិនាឆ្នាំ២០២៤