កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារ មាត់ទន្លេ បាសាក់ក្រុងតាខ្មៅ នារសៀល ថ្ងៃទី១៣មេសានេះ ។ពិធីដ៍អធិកអធមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នូសាខន ប្រធានក្រុមប្រឹក្សាខេត្ត កណ្ដាល និងលោកជំទាវ ឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្ត កណ្តាលនិងលោកជំទាវ។ពិធីក្រុងពាលីនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈ ប្រកាសបួងសួង និងប្រគុំភ្លេងពិណពាធថ្វាយ ចំពោះបារមីវត្ថុសាកសិទ្ធបូជាព្រះភូមិ និងថ្វាយគ្រឿងសក្ការះចំពោះស្តេចក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងការរៀបចំ សង្ក្រាន្តខេត្តកណ្តាលក្រុងតាខ្មៅឆ្នាំនេះ អោយប្រព្រឹត្តទៅ ប្រកបដោយ ភាពសុខសាន្ត៕