នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧០០,០០០៛ (មួយលានចិតសិបមុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកព្រិន្ទបាលឯក យ៉ែម សុកណា ជំនួយការខណ្ឌ ដែលមានយាយបង្កើតរបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕