ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ==> ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់ សមាជិក ចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!! ==> សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល ចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងផែនការងារជំនាញចំនួន០៧រូប ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ ==> សមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ គិតមកដល់ពេលនេះចំនួន១៥១៦នាក់ បានរួមគ្នាបរិច្ចាគថវិកាសរុបជិត ១ម៉ឺន ៦ពាន់ ដុល្លារអាមេរិក ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!
0

ភាពមិនប្រក្រតីក្នុងការដាក់ដេញថ្លៃគម្រោងសាងសង់និងជួសជុលផ្លូវក្នុងខេត្តកំពត ដោយមានការស្នើសុំឲឯកឧត្ដម រដ្ឋមន្ត្រីក្រសួង និង ឯកឧត្តម អភិបាលខេត្តកំពត ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្យមើលទៀតផង! បើតាមការសែត អភិវឌ្ឍន៍ បានចេញផ្សាយ..

ភាពមិនប្រក្រតីក្នុងការដាក់ដេញថ្លៃគម្រោងសាងសង់និងជួសជុលផ្លូវក្នុងខេត្តកំពត ដោយមានការស្នើសុំឲឯកឧត្ដម រដ្ឋមន្ត្រីក្រសួង និង ឯកឧត្តម អភិបាលខេត្តកំពត ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្យមើលទៀតផង! បើតាមការសែត អភិវឌ្ឍន៍ បានចេញផ្សាយ..

 

មេឃុំនិងពលរដ្ឋអ្នកសង្កេតកាណ៍ ក្នុង​ខេត្ត​កំពត​ស្នើ​ដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​ឯកឧត្តម​ ម៉ៅ ធនិនអភិបាល​នៃគណៈអភិបាល​ខេត្ត​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​ការ​ស៊ើបអង្កេតនូវ​ភាព​មិន​ប្រក្រតី​ចំពោះ​ដំណើរ​ការ​លទ្ធកម្មមូលនិធិឃុំ​សង្កាត់ឆ្នាំ​២០២៤ក្នុង​ខេត្ត​កំពត​
ចេញផ្សាយថ្ងៃទី 09/05/2024
ខេត្តកំពត: តាម​លទ្ធផល​នៃ​ការ​សម្ភាសន៍​ព័ត៌មាន​ចំនួន​៦២ឃុំ​និង​៤សង្កាត់អង្គភាព​ការសែត​អភិវឌ្ឍន៍ និង​គេហទំព័រ​ www.ap-news.net បាន​រក​ឃើញ​នូវ​របក​គំហើញ​មួយ​ចំនួន​ក្នុង​ការ​​ប្រើ​ប្រាស់ឥទ្ធពល​​អំណាច​​របស់​បុគ្គលឈ្មោះ​​ ថឹង​ មិនា​​​នាយក​ទី​ចាត់​ការ​និង​ផែន​ការ​វិនិយោគ​ខេត្ត​កំពតទៅលើ​ដំណើរការកិច្ច​លទ្ធកម្ម​​របស់មូល​និធិឃុំ​ សង្កាត់ ​ក្នុង​ឆ្នាំ២០២៤​នេះ​។
ជា​លទ្ធផល​នៃការសម្ភាសន៍​មេ​ឃុំនិង​ចៅ​សង្កាត់បាន​លើក​ឡើង​ថា​ ការ​អនុវត្តគម្រោង​ឆ្នាំ​២០២៣ និង​ឆ្នាំ ២០២៤​ខុស​ពី​ឆ្នាំ​២០២២​កន្លង​មក​ ចំណុច​ខុស​ទាំង​នោះ​ពូក​គាត់និយាយ​​ថា៖ កាល​ពី​ឆ្នាំ ២០២២​ឃុំ​មាន​សិទ្ធិ​ប្រកាស់ដាក់សំណើរដេញ​ថ្លៃបិតប្រកាស់​​នៅ​សាលា​ឃុំ​រយៈពេល​១៤​ថ្ងៃ និងធ្វើការប្រកាស់ទៅ​តាម​គេហទំព័រ​ គជអប របស់​ក្រសួង​មហា​ផ្ទៃ​ ជា​ហេតុ​នាំអោយមានក្រុមហ៊ុន​មក​ពី​បណ្តារាជធានី​ខេត្ត​ជា​ច្រើន​ ​បាន​មាន​ឪកាស់ស្មើ​ៗគ្នា ​​ ​ក្រុមហ៊ុន​បាន​ចូល​រួម​ដាក់​សំណើរ​ដេញ​ថ្លៃនៅ​ក្នុង​សាលា​ឃុំ ​មាន​ក្រុម​ហ៊ុន​ជា​ច្រើនបាន​ដាក់​សំណើរ​ ​និង​មាន​តម្លៃចុះតាម​លទ្ធភាព​ជាក់​ស្តែង​របស់​ក្រុម​ហ៊ុន​នីមួយ​ៗនិងមានប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាច្រើនបានចូលរួមសង្កេតការណ៍។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០២៣​ និង​ក្នុង​ឆ្នាំ​២០២៤​នេះ​ ការ​អនុវត្តន៍គម្រោង​​មូល​និធិឃុំ​សង្កាត់​ត្រូវ​ធ្វើ​តាម​បទបញ្ជាពី​ថ្នាក់​លើ ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ជាអ្នក​ទទួល​ការ​ទាំង​១៥​ក្នុង​ខេត្ត​កំពត​ជា​ការ​រៀបចំរបស់​នាយកទី​ចាត់​ការ​ផែនការ​និង​វិនិយោគ ​ដោយ​បដិសេធចោល​ក្រុម​ហ៊ុន​ដែល​មាន​សមត្ថភាព​អនុវត្តន៍​គម្រោង​និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ ត្រូវ​បាន​គេ​ទម្លាក់​ចោលទាំង​អយុត្តិធម៌​ ជាហេតុ​នាំ​អោយមាន​​១៨​ក្រុម​ហ៊ុន​ដាក់ ពាក្យ​​ស្នើសុំ​ធ្វើ​ការ​តវ៉ា​ទៅ​ក្រសួង​មហា​ផ្ទៃ​ ទាម​ទាររក​យុត្តិធម៌​និង​ស្នើអោយ​មានឈ្មោះ​​ជាអ្នក​ទទួល​ការ​ក្នុង​ឆ្នាំ​២០២៤ឡើង​វិញ​។​
តាម​រយៈការ​ផ្តល់​បទ​សម្ភាសន៍​មេឃុំ​ចៅ​សង្កាត់ ​ពួក​គាត់មាន​ការ​ខ្លាច​រអារពី​ឥទ្ធិពល​ថ្នាក់​លើ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អ្នក​ទទួល​ការ​ចុះ​ឈ្មោះ​ក្នុង​ខេត្ត​កំពត បាន​យក​សំណើរ​បី​ៗ​ក្រុម​ហ៊ុន​កាន់​នាំ​យក​តែមនុស្សម្នាក់​ទៅ ​ទុក​នៅ​តាម​សាលា​ឃុំ​និមួយៗ​​​ និង​បាន​ប្រាប់​មេឃុំ​អោយ​ទទួល​យកសំណើរ​គម្រោង​ដាក់​អោយ​ដេញ​ថ្លៃទុក​សិន​ ឃុំ​ខ្លះ​បាន​ទទួល​យក​ទុក ​និង​ឃុំ​ខ្លះ​បាន​បដិសេធ។ បដិសេធដោយ​ពួក​គាត់មិន​ទាន់​បាន​ធ្វើ​ការ​ប្រកាស់ដាក់​សំណើរ​ដេញ​ថ្លៃនៅ​ឡើយ​ទេ។ ចំពោះ​​ឃុំ​មិនព្រម​ទទួល​​យក​សំណើរ​ដែល​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​យក​ទៅ​​ទុកនោះ​ អ្នក​ទទួល​ការ​បាន​បញ្ជា​អោយ​ឃុំទួរស័ព្ទទៅ​ថ្នាក់​លើ​​។
តាម​រយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​មេ​ឃុំពួក​គាត់​ខ្លះក៏​មាន​សេចក្តី​ក្លាហាន​ហ៊ាន​តវ៉ានិង​បដិសេធមិន​ទទួល​សំណើរ​របស់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ដោយ​ការ​បង្ខិត​បង្ខំ​ ក៏​ប៉ុន្តែក្រុម​ហ៊ុន​ទាំង​នោះ​យក​សំណើរ​ដែល​ឃុំ​បាន​បដិសេធទៅ​ ទុក​អោយ​ស្មៀន​ទៅ​វិញ​។​
មេ​ឃុំ​ខ្លះ​នៅ​ក្នុង​ស្រុក​បន្ទាយ​មាស ស្រុក​អង្គជ័យ ស្រុកកំពង់ត្រាច​ បាន​ផ្តល់​បទសម្ភាសន៍​ថា​៖ សសាលាស្រុក កោះហៅ​ទៅ​ប្រជុំ​មិនបាន​​ប្រាប់​ពី​បប្រធានបទជាមុននោះទេ​ពេល​ទៅ​ដល់​ក្នុងអង្គ​ប្រជុំ​ ទើប​ត្រូវ​បាន​ក្រុម ការងារ​ស្រុក​រៀប​ចំសំណើរ​ក្រុមហ៊ុន​​បី​ៗច្បាប់ដាក់​អអោយឃុំនីមួយ​ៗ ​រួច​ជា​ស្រេច​ដើម្បី​បើក​សំណើរ​ទទួល​យក​ក្រុម​ហ៊ុន​ដែល​គេបាន​រៀប​ចំទុក​ជាមុន។ ​ បើឃុំ​មិន​ព្រមបើកសំណើរ​តាម​ការ​រៀប​ចំ​របស់​សាលា​ស្រុក​ទាំង​នោះទេ ពួក​គាត់​ត្រូវ ​ មក​ធ្វើ​ការ​បើក​សំណើរ​មួយ​ឃុំ​ម្ត​ង ឬ​ក៏​ពី​ឃុំ​ម្តង​ ទៅ​តាម​ឪកាសនិង​ពេលវេលា​ជាក់​ស្តែង​​ក្រោយៗ​ទៀត​។​​
ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ខេត្តកំពតដែល​លេចធ្លោ​ក្នុង​បទសម្ភាសន៍​ដែល​បណ្តាឃុំ​នីមួយ​ៗ​តែង​តែ​ចងចាំមិន​ភ្លេច​និង​យក​ឥទ្ធិពល​ថ្នាក់​លើមក​ប្រើ​ប្រាស់​និង​ទទួល​បាន​គម្រោង​សម្រាប់​អនុវត្ត៍​ក្នុង​ឆ្នាំ​២០២៤នេះ រួម​មាន ក្រុមហ៊ុន យី តេងលី ក្រុមហ៊ុន អាន់​លីណា ក្រុម​ហ៊ុន​ ហេង ​បូរី​ ក្រុម​ហ៊ុន​សំណង់​សុភាព​ ក្រុមហ៊ុន ​ហេង ​ជីវ  ក្រុមហ៊ុន យីសែប ក្រុមហ៊ុន ងឹម ពេជ​ចិន្តា ក្រុមហ៊ុន កែ វ៉ាង ក្នុង​ចំណោម​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ទាំងនេះ ក្រុមហ៊ុន​ យី តេង​លី ដែល​មាន​លោក​ យី តេង​លី​ជា​ប្រធាន​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​ថ្នាក់លើ​ដើម្បី​អោយឃុំ​ទទួល​យក​សំណើរដែល​រូបគាត់បាន​​យក​មក​ដាក់​នៅ​សាលា​ឃុំ​។

 

ថ្នាក់​លើ​ដែល​ក្រុម​ហ៊ុន​បាន​យក​មក​ប្រើ​ប្រាស់​ដើម្បី​ផល​ប្រយោជន៍របស់​ខ្លួន​ ​ បើតាម​ការ​បញ្ជាក់​អះ​អាង​របស់​មេឃុំបាន​អោយ​ដឹង​ថា គឺលោក ថឹង មិនា​ នាយក​ទីចាត់​ការ​ និង​ផែនការ​វិនិយោគខេត្ត​កំពត និង​នាយក​រដ្ឋាបាល​ខេត្ត​។
អង្គភាព​របស់​យើង​ក៍​បាន​ចូល​រួម​សង្កេត​ការ​ក្នុង​ដំណើរ​ការ​ដាក់​អោយ​ដេញ​ថ្លៃជា​សាធរណៈមាន​ឃុំ​មួយ​ចំនួន​ដូចជា ៖ សាលា​ឃុំ​បឹង​សាលា​ខាង​ត្បួង សាលា​ឃុំ​​សត្វពង សាលា​ឃុំ​ក្រាំង​ស្បូវ​ សាលា​ឃុំ​ត្នោត​ចុង​ស្រង់ សាលាឃុំ​បន្ទាយ​មាស​ខាង​លិច សាលាឃុំ​វត្ត​អង្គ​ខាង​ជើង និង​សាលាឃុំ​ទូកកមាស​ខាងកើត​។ ​
សាលាឃុំ​បឹង​សាលា​ខាង​ត្បួង​ ស្ថិត​នៅក្នុង​ស្រុក​កំពង់​ត្រាច បាន​លើក​ពេល​បើក​សំណើរ​ដេញ​ថ្លៃ ដោយ​មូល​ហេតុមេឃុំ​និង​ស្មៀន​ចូល​ប្រជុំ​ជា​មួយ​សាលា​ស្រុក​កកំពង់ត្រាច​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិនា​ឆ្នាំ​២០២៤។
សាលា​ឃុំ​ដែល​មាន​ការ​ប្រកាស់​ដេញ​ថ្លៃ ជា​សាធារណៈ តាម​ប្រព័ន្ធគជអប​ យើង​សង្កេត​ឃើញ​ថា​មាន​ប្រជា​ពល​រដ្ឋ​និង​អ្នក​សារព័ត៌មាន​បាន​​ចូល​រួម​សង្កេត​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ជា​លទ្ធផល​ នៅ​សាលា​ឃុំ​ត្នោត​ចុង​ស្រង់​ ស្ថិត​នៅ​ក្នុង​ស្រុក​បន្ទាយ​មាស​បាន​បង្ហាញ​អោយ​ឃើញ​លទ្ធផល​ដូច​ខាង​ក្រោម៖​ ឃុំបានសិក្សា ២ គម្រោង ទីមួយប្រឡាយ ១៩០០ម៉ែត្រ និងគម្រោងទី២ផ្លូវក្រាលក្រួសក្រហមប្រវែង៧គីឡូម៉ែត្រ បានដេញប្រកាស់ដេញថ្លៃសាធារណៈក្នុងគេហទំព័រគជអបរបស់ក្រសួងមហាផ្ទៃ និងប្រកាស់ទទួលនិងបើកសំណើរនៅសាលាស្រុកបន្ទាយមាសព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ ជាលទ្ធផល គម្រោងប្រឡាយត្រូវបានបើកសំណើរមានក្រុមហ៊ុន ចំនួន៦បានចូលរួមដាក់សំណើរដេញថ្លៃ ក្រុមហ៊ុន​ទាំងនោះរួមមាន៖
១. ក្រុម ហ៊ុន ងឹម ពេជចិន្តា តម្លៃដេញដេញថ្លៃ មានចំនួន១០៥លានរៀលគត់
២. ក្រុមហ៊ុន ចិត្ត ភក្តី តម្លៃដេញថ្លៃ មានចំនួន ៤៣លាន រៀលគត់
៣. ក្រុមហ៊ុន យី តេង លី តម្លៃដេញថ្លៃ មានចំនួន ៩លានរៀលគត់
៤. ក្រុមហ៊ុន ញឹម ស៊ង តម្លៃដេញថ្លៃមានចំនួន ៥៣លាន រៀលគត់
៥. ក្រុមហ៊ុន ហេង សុផុនអភិវឌ្ឍន៍ តម្លៃដេញថ្លៃមានចំនួន៣៩លានរៀលគត់
៦. ក្រុមហ៊ុន រុន ស្រីហ៊ុច តម្លៃដេញថ្លៃ មានចំនួន ១៧លាន២៥០ពាន់រៀលគត់គណៈកម្មការលទ្ធកម្មបានឯកភាពសម្រេចយកក្រុមហ៊ុន យី តេងលីមានតម្លៃ ទាបជាងគេមានសុពលភាព។លទ្ធផល​នេះ បបង្ហាញពី​ការ​ចូល​រួម​សង្កេត​ការ​ណ៍​របស់​ប្រជាពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ប្រកប​ដោយ​តម្លាភាព​។
តាមសេចក្តីរាយការណ៍របស់មេឃុំបានចូលរួមការប្រជុំសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា: កាល ពីព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២៤ នៅក្នុងសាលាស្រុកកំពង់ត្រាចដែលមានការចូលរួមឃុំទាំង ១៤ដែលចំណុះក្នុងស្រុក នាយក​ទីចាត់ការ​ និង​​ផែន ការវិនិយោគខេត្តបានប្រកាស់អោយអនុវត្តគម្រោងក្នុងខេត្តកំពតអោយហើយមុនបំណាច់ ខែ៥នាពេលខាង មុខនេះ។ ដើម្បីអនុវត្តន៍តាមផែនការដែលបានដាក់​ចេញ មិនអនុញ្ញាតអោយក្រុមហ៊ុនក្រៅពីខេត្តកំពតចូលមកអនុវត្តគម្រោងក្នុងខេត្តឡើយ។
ក្រោយ​ពេល​ លោក នាយក​ទីចាត់​ការ​និង​ផែនការ​វិនិយាគខេត្ត​បាន​ដាក់​ចេញ​នូវ​បទបញ្ជាខាង​លើ​ជាលទ្ធផល​ឃុំ​មួយចំនួន​បាន​ទទួល​រង​សម្ពោធ​ដោយ​សារ​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​យក​សំណើរ​ទៅ​ដាក់​អោយ​ឃុំ​ដោយ​ឃុំ​មិន​ទាន់បានរៀបចំសំណើរដាក់អោយដំណើរការដេញថ្លៃនៅឡើយ។
លោកមេឃុំកណ្តោលស្ថិតនៅក្នុងស្រុកទឹកឈូបានទទួលសំណើរអនុវត្តន៍គម្រោងចំនួន៣ក្រុមហ៊ុនដោយបុគ្គលម្នាក់ជាអ្នកយកប្រគល់ជូនទុកក្នុងសាលាឃុំកាល​ពីថ្ងៃទី​០៤ខែមិនា​​ឆ្នាំ២០២៤។ មេឃុំបាននិយាយថាលោកមានការស្រឡាំងកាំងពេលឃើញមានសំណើរ៣ នាំយកមកដាក់តែមនុស្សម្នាក់ខណៈពេលដែលឃុំពុំទាន់បានបង្កើតគណៈកម្មការលទ្ធកម្មនិងធ្វើការប្រកាស់ដាក់សំណើរដេញថ្លៃនៅឡើយ។
លោកមេឃុំម្នាក់​ទៀត​ដែល​សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ព្រួយ​បារម្មណ៍​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ស្ថិត នៅក្នុងស្រុកទឹកឈូបាននិយាយថា៖ នៅរសៀលថ្ងៃ ទី២៨ ខែមិនា ឆ្នាំ២០២៤ លោកក៍ត្រូវបានបុគ្គលម្នាក់កាន់សំណើរក្រុមហ៊ុន ចំនួនមួយដុំមកប្រគល់ជូនលោក ខណៈពេលដែលលោកកំពង់ចុះមើលស្ថានភាពក្នុងភូមិមួយ ស្ថិតនៅឯជើងភ្នំ លោកបានបដិសេធមិនទទួលយកដោយលោកបានបញ្ជាក់ថា៖ លោកមិនទាន់បានបង្កើតគណៈកម្មការលទ្ធកម្មនិងប្រកាស់ដាក់ដំណើរការដេញថ្លៃនៅឡើយទេ។
លោកមេឃុំ បានបន្តថា៖ បុគ្គលដែលយកឯកសារ ដេញថ្លៃ មកអោយគាត់បញ្ជាក់ថា ពួកគេជាក្រុមហ៊ុនអន្តរាគមន៍ពិសេសរបស់សាលាខេត្ត រួចហើយគេអោយគាត់(មេឃុំទូរស័ព្ទទៅអភិបាលស្រុកទឹកឈូ) លោកបញ្ជាក់ថា៖ ភ្លាមនោះលោកបានខលចូល តែគ្មានអ្នកទទួល។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មេឃុំ បានជួប​អភិបាលស្រុកទឹកឈូដើម្បី​សាកសួរពីការមិនព្រមទទួលយកសំណើររបស់ក្រុមហ៊ុន។ លោកមេឃុំបានឆ្លើយតបថា មូលហេតុដោយសារឃុំមិនទាន់បានបង្កើតគណៈកម្មការលទ្ធកម្ម និងធ្វើការប្រកាស់ដាក់ អោយដំណើរការដេញថ្លៃជាសាធារណៈនៅ ឡើយ ។ លោកអភិបាលស្រុកបាននិយាយប្រាប់គាត់ថា ក្នុងខេត្តកំពតចំនួន៩៣ឃុំគេធ្វើអញ្ចឹងទាំង អស់គ្នាទៅហើយហេតុអ្វីគាត់មិនធ្វើតាមគេ។ លោកមេឃុំបានឆ្លើយតបថា ប្រសិនបើមានសេចក្តីប្រកាស់របស់ឯកឧត្តមអភិបាលខេត្តអនុញ្ញាតអោយអនុវត្តគម្រោងនៅក្នុងឃុំរបស់គាត់ ដោយមិនមានដំណើរការដាក់ អោយដេញថ្លៃជាសាធារណៈ គាត់យល់ព្រមទទួល យកសំណើរ។ លោកអភិបាលស្រុកទឹកឈូបានសង្កត់ ធ្ងន់ថា តើលោកហ៊ានប្រឈមមុខជាមួយអភិបាលខេត្តទេ។

លោកមេឃុំបានឆ្លើយតបថាពេលដល់ដំណាក់ កាលនោះគាត់ហ៊ានប្រឈមមុខ។
មេឃុំត្រពាំងព្រីងស្ថិតនៅក្នុងស្រុកទឹកឈូក៍បានបដិសេធនូវសំណើរដេញថ្លៃដែលក្រុមហ៊ុនចំនួន៣ មានបុគ្គលម្នាក់កាន់យកមកប្រគល់ជូនមេឃុំដើម្បីអនុវត្តន៍គម្រោងឆ្នាំ២០២៤ផងដែរ។
ស្រដៀងគ្នានេះដែរនៅសាលាឃុំច្រេសស្ថិតនៅក្នុងស្រុកជុំគីរីខេត្តកំពតក៏មាន មនុស្សម្នាក់យកឯសារប្រកាស់ដាក់អោយដេញថ្លៃ និងឯកសារសំណើរ ដេញថ្លៃរបស់ក្រុមហ៊ុនមកដាក់ជូនលោកមេឃុំនៅក្នុងសាលា ឃុំកាលពីថ្ងៃទី២៧ ខែមិនា និងបិទប្រកាស់ សេចក្តីជូនដំណឹងនៅសាលាឃុំនិងអោយគាត់បើកសំណើរដេញថ្លៃ នៅរសៀលថ្ងៃទី២៩ ខែមិនា ខណៈពេល ដែលពួកគាត់មិនទាន់បានបង្កើតគណៈកម្មលទ្ធកម្មនៅឡើយ។ លោកមេឃុំបានបញ្ជាក់ថា៖ លោកបានបដិសេធមិនបើកសំណើរនិងលើកពេលទៅថ្ងៃក្រោយ។បច្ចុប្បន្ន​ឃុំនេះ បាន​ចុះ​កិច្ច​សន្យា​រួច​ហើយ​។​
នៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នៅក្នុងសាលាស្រុកទឹកឈូ ដែលមានគណៈអធិបតី៖ លោក ថឹង មិនា នាយកទីចាត់ការនិងផែនការវិនិយោគខេត្តកំពត និង​លោក អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធុន​ សមាសភាពចូលរួមមេឃុំនិងស្មៀនឃុំទាំង១៣ក្នុងស្រុកទឹកឈូ។
នៅក្នុងកិច្ចប្រជុំនេះគណធិបតីទាំងពីរខាងលើបាននិយាយថា៖ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត សម្របសម្រួលនៃការដេញថ្លៃ ផ្តោតលើ ដំណើរ ការអភិវឌ្ឍន៍ផ្លូវនៅក្នុងឃុំនិមួយៗនៅក្នុងស្រុកទឹកឈូ និងជំរុញអោយមេឃុំនិមួយៗឯកភាពទទួលយកក្រុម ហ៊ុនទាំង១៥ដែលមានឈ្មោះចុះបញ្ជីក្នុងសាលាខេត្តកំពត ដោយមិនចាំបាច់ឆ្លងកាត់ការផ្សព្វផ្សាយដំណើរ ការដេញថ្លៃជាសាធារណៈ នោះទេ និងការដេញថ្លៃដែលមានការសម្របសម្រួល។
គណៈអធិបតីទាំងពីខាងលើបានសង្កត់ធ្ងន់ថា ដោយ យោងទៅតាមការបោះឆ្នោតដែលទទួលបានលទ្ធផល កន្លងមកដោយសារក្រុមហ៊ុនក្នុងស្រុកបានធ្វើការអភិវឌ្ឍន៍បានទាន់ពេលវេលាស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងក្រុមហ៊ុនទាំងនោះបាន ជួយដល់ខេត្តយ៉ាងច្រើនផងដែរ។ ក្នុងកិច្ចប្រជុំនេះតម្រូវអោយឃុំនិមួយៗទទួលយកក្រុមហ៊ុនដែលមេខេត្តដាក់អោយធ្វើការអភិវឌ្ឍន៍ក្នុងឃុំ។
ការលើកឡើងខាងលើនេះបណ្តាលអោយមានសំណួរចោទសួរជាច្រើនពីសំណាក់មេឃុំនិមួយៗដែលបានចូលក្នុងក្តីព្រួយបារម្មណ៍ដូចខាងក្រោម៖
បើដេញថ្លៃមិនប្រកាស់ជាសាធាររណៈតើអ្នកណាជាអ្នកទទួលខុសត្រូវ? ចុះបើសិនក្រុមហ៊ុនផ្សេងៗគេប្តឹងដោយសារយើងអត់ដេញថ្លៃ ជាសាធារណៈ និង ACUស៊ើបអង្កេតតើពួកខ្ញុំធ្វើយ៉ាងមិច?(នេះជា​ការ​លើក​ឡើង​របស់​មេ​ឃុំដែល​បាន​ចូល​រួម)
ធានាការទទួលខុសត្រូវដោយអភិបាលស្រុកទឹក​ឈូ​ និងលោក នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត។
ធានាមិនអោយមានរឿងអីកើតឡើងទេ ពួកយើងច្រើនណាស់ម៉ាឃុំពីរៗនាក់ចំនួន៩៣ឃុំ រកគុកដាក់អត់អស់ទេ។
លោកអភិបាលស្រុកបាននិយាយថា មេមិនធ្វើអោយកូនចៅពិបាកទេ ។
អភិបាលស្រុកនិយាយថា មិនដែលមេណាធ្វើអោយកូនចៅរងទុក្ខទេគឺមេជួយសម្រួលហើយ មេទទួលខុសត្រូវហើយបើមិចៗក៏មានគាត់ទៅជាមួយដែរ មេខេត្តជាអ្នករៀបចំចឹង។
ACUគ្មានសិទ្ធិអីមកស៊ើបអង្កេតយកលុយមកធ្វើផ្លូវហើយបានផ្លូវទេ បើយើងយកលុយមកចាយអត់បាន ផ្លូវបានគេស៊ើបអង្កេត(នាយកទីចាត់ការនិយាយ)។
អត់ទេមិនមានរឿងណឹងកើតឡើងទេ គឺមេជាអ្នក ទទួលខុសត្រូវ អភិបាលស្រុកនិយាយថា មានគាត់នៅណឹងដែរមិនអីទេ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក អ៊ឹម ច័ន្ទសោធុន អភិបាលនៃ គណៈអភិបាលស្រុកទឹកឈូបានបដិសេធទាំងស្រុងចំពោះការលើកឡើងខាងលើ លោកបញ្ជាក់ថា រដ្ឋបាលស្រុកណែនាំអោយគ្រប់អនុវត្តន៍កិច្ចលទ្ធ កម្មស្របតាមនីតិវិធីជាធរមាន ហើយពុំបានអញ្ចើញមេឃុំ ស្មៀនឃុំដាក់សម្ពាធនិងបញ្ចុះបញ្ចូល លើសំណើរដេញថ្លៃដែរ។
លោក បញ្ជាក់ថា ការលើកឡើងខាងលើនេះជារឿងមិនពិតផ្ទុយនិងច្បាប់ការអនុវត្តន៍ខុសនីតិវិធីត្រូវទទួល តាមវិធានការរដ្ឋបាលនិងទោសទណ្ឌនានា វាជារឿងមិនត្រឹមត្រូវនិងប្រាស់ចាកពីការពិត និងស្នើសុំប្រភពព័ត៌មានដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
មិនអាចស្នើសុំប្រតិកម្មពីលោក ថឹង មិនានាយកទីចាត់ ការនិងផែនការវិនិយាគខេត្តកំពតបានទេពាក់ព័ន្ធបញ្ហា​ខាង​លើនេះ ដោយខលចូលជាច្រើនលើក គ្មានអ្នកទទួល ប្រព័ន្ធតេលេក្រាមក៏មិនដំណើរការ តាមប្រព័ន្ធ Messages ក៏លោកមិនឆ្លើយតប។
ការ​លើក​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​ខាង​លើ​ត្រូវ​បាន​ឃុំ​ជា​ច្រើន​នៅ​ទូរទាំងខេត្ត​បាន​សម្រេច​ទទួល​និង​បើក​សំណើរ​របស់​ក្រុមហ៊ុន​ដែល​បាន​​យកមក​ទុក​អំឡុង​ពេល​​កន្លង​មក​ ស្រុក​ទឹក​ឈូ​មាន​មាន​១៣​ឃុំ​ទទួល​និង​បើក​សំណើ​រ​ចំនួន​១០ឃុំដោយ​មិន​បាន​ប្រកាស់​ដេញ​ថ្លៃ ស្រុក​ជុំ​គីរី​៧​ឃុំ​បាន​បើក​សំណើរ​ដេញ​ថ្លៃ ថ្ងៃទី​២៩​ខែមេសាឆ្នាំ​២០២៤ ​​នៅសាលាស្រុក។
លោក អ៊ុក កែវ មេឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត បានមានប្រសាសន៍ថា៖​ ឃុំបានសិក្សាផ្លូវក្រួសក្រហមប្រវែង ៣៣០០ម៉ែត្រ មានតម្លៃ ប៉ាន់ស្មាន ១៧០លានរៀល។ ឃុំបានបើកសំណើរដេញថ្លៃថ្ងៃទី១១/០៤/២៤ក្រុមហ៊ុនដែលទទួលបានគម្រោងគឺក្រុមហ៊ុន ងឹម ពេជចិន្តា ដែលមានតម្លៃរហូត ដល់ ៣២៥លានរៀល លើសតម្លៃប៉ាន់ស្មាន។ លោកមេឃុំបានបញ្ជាក់ថាប្រាក់ដែលឃុំទទួលបានក្នុងឆ្នាំ២០២៤ ទាំងប្រាក់រដ្ឋបាល និងប្រាក់សំរាប់អភិវឌ្ឍន៍សរុបមានចំនួន ៣១៧លានរៀល។ ប៉ុន្តែក្រុហ៊ុនដេញយកប្រាក់លើសពីប្រាក់ដែលមានទាំងប្រាក់រដ្ឋបាលនិងប្រាក់សំរាប់អភិវឌ្ឍន៍។ ជា​លទ្ធផល​បាន​មក​ពី​ការ​មិន​ប្រកាស់​ដាក់​អោយ​ដេញ​ថ្លៃ ជា​សាធារណៈ​និង​ក្រុមហ៊ុន​បាន​យក​សំណើរ​បី​ក្រុម​ហ៊ុន​ទៅ​ដាក់​នៅ​សាលា​ឃុំ​។មានភាពមិន​ប្រក្រតី​ជាច្រើន​ទៀត​ដែល​អង្គភាព​យើង​បាន​រក​ឃើញ​នៅ​តាម​បណ្តាឃុំ​នីមួយ​ៗ។​
តាម​រយៈ​បទសម្ភាសន៍​មេឃុំ​មួយ​ចំនួន​ក្ក្នុងស្រុកជំុគីរីពួក​គាត់​បាន​លើក​ឡើង​ថា៖ លោក ហេង​ ងួន​ស្រ៊ុន​អភិបាល​រង​ស្រុក​ជុំ​គីរី​ទទួល​បន្ទុក​ដោះ​ស្រាយ​ផល​ប៉ះពាល់ បាន​នាំយកសំណើរ​របស់​ក្រុម​ហ៊ុន​ចំនួន​បី​ច្បាប់​ដើរដាក់​តាម​បណ្តាឃុំ​ទាំង​៧ចាប់​ពី​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ២០២៤ និង​ត្រូវបាន​កោះ​ហៅ​មេ​ឃុំ​និង​ស្មៀន​ចូល​រួម​ប្រជុំ​ចុះ​កិច្ច​សន្យា​​របស់​ក្រុម​ហ៊ុន​ដែល​លោក ហេង​ ងួន​ស្រ៊ុន​បាន​ទៅ​ដាក់​តាម​បណ្តាឃុំ​ នៅ​ព្រឹក​ថ្ងៃទី២៩ ខែមេសា​​​ឆ្នាំ២០២៤។
លោក​ស្រី​ គឹម សុធារី ​អភិបាល​នៃ គណៈ​អភិបាល​ស្រុកជុំ​គីរី​បាន​មាន​ប្រសាសន៍​ថា​៖ លោកហេង​ ងួន​ស្រ៊ុន​ មាន​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ខេត្ត​ គាត់​គ្រាន់​តែ​ជួយ​សម្រួល​គ្នាទេ។
មិន​អាច​សុំការ​បំភ្លឺ​ពីលោក​ ហេង​ ងួន​ស្រ៊ុន​អភិបាល​រង​ស្រុក​ជុំ​គីរី​បាន​ទេ​ តាម​រយៈ​ទំនាក់​ទំនង​ទូរស័ព្ទ និង​សារ​អេឡិច​ត្រូនិចតាមប្រព័ន្ធ Messages ​ក្នុង​ទូស័ព្ទរបស់​លោកពាក់​ព័ន្ធបញ្ហា​ខាង​លើ​នេះ។​
លោក ទុំ​ ភាប្រធាន​ការិយា​គាំទ្របច្ចេកទេសឃុំ​​ស្រុកជុំ​គីរី លោក​បាន​និយា​យ​ថាៈ លោក​មិន​បាន​ចូល​រួមនោះ​ទេ។ លោក​បន្តថា​ គេ​ធ្វើ​ខុស​របៀប​កាល​ពី​ដើម​ ខាង​លើ​គេ​អោយ​ធ្វើ​តាម​អ្វី​ដែល​គេ​ចង់​បាន​ចឹង​ហើយបាន​ជាលោក​មិន​ចូល​រួម ។ លោក​បញ្ជាក់​បន្ថែម​ថា​មុនធ្វើការលទ្ធកម្មយើង​ត្រូវ​ធ្វើ​ការ​ប្រកាស់​ដេញ​ថ្លៃ​ពេល​នេះអត់​បាន​ធ្វើ​ចឹងផង ដោយ​សារ​មាន​បញ្ហា​បាន​ជា​លោក​មិន​ចូល​រួម។
​​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ គណៈ​អភិបាល​ខេត្ត​កំពត​លោក​ជាប់​រវល់​ប្រជុំ​និងលោក​បាន​ប្រាប់​អោយ​ផ្ញើឯក​សារ​សំណួរ​តាម​ប្រព័ន្ធ Messagesទៅ​លោក​កាល​ពី​រសៀល​ថ្ងៃទី​០៧ខែ​មេសា ឆ្នាំ​២០២៤​។ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ត្រឡប់​មកវិញ​ទេ​នៅ​ព្រឹក​ថ្ថ្ងៃទី៩ខែ​មេសា ឆ្នាំ​២០២៤នេះ។
ពាក់​ព័ន្ធ បញ្ហា​ខាងលើនេះ​​អង្គភាព​យើង​ខ្ញុំ​បាន​ស្នើ​សុំ​ប្រតិ​កម្មពី​ ឯក​ឧត្តម ទេស​រដ្ឋ​មន្រ្តី​ ឪម យិន​ទៀងប្រធាន​អង្គប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ល្ងាច​ថ្ងៃទី​០៧​ខែមេ​សាឆ្នាំ២០២៤​តាមប្រព័ន្ធតេលេក្រាម​ផ្លូវ​ការ​របស់​លោក​ តែឯកឧត្តម​​គ្រាន់​តែ​ចូល​មើល​តែ​គ្មាន​ការ​ឆ្លើយ​តប​។
នៅ​ថ្ងៃទី​០៨​ខែមេសា ឆ្នាំ​២០២៤ អង្គភាព​ការ​សែត​អភិវឌ្ឍន៍​ និង​គេហទំព័រ​WWW.AP-NEWS.NET បាន​ផ្ញើសំណួរតាម​ប្រព័ន្ធតេលេក្រាមគោរណ​ជូន​ ឯកឧត្តម សួស​ ប្រាស្នា​ អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​ខ្លឹមសារ​ថា៖ តើ​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​អនុវត្តន៍​គម្រោង​មូលនិធិឃុំ​ សង្កាត់ឆ្នាំ២០១៧​នៅ​មាន​ដំណើរ​កាដែរឬទេ? តើ​គួរមាន​វគ្គ​បណ្តុះ​បបណ្តាលពង្រឹង​និង​អភិវឌ្ឍន៍សមត្ថភាព​​យ៉ាង​ដូច​ម្តេច​ដើម្បី​អោយ​ថ្នាក់​ក្រោម​ជាតិ​មាន​ការ​ទទួល​ខុស​ត្រូវ​ប្រកប​ដោយ​គនី​យភាព និងគ្មាន​ការ​រំ​លោភ​អំណាច​? បណ្តាឃុំ​បាន​ស្នើ​ដល់​ក្រសួង​មហា​ផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ពី​ភាព​មិនប្រក្រតី​ស្តី​ពី​កិច្ច​លទ្ធកម្ម​ឃុំ​សង្កាត់​ក្នុង​ខេត្ត​កំពត​ឆ្នាំ​២០២៤​នេះ?
ឯកឧត្តម សួស ប្រាស្នា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឆ្លើយតបវិញថា បានទទួល សូមអរគុណ!
យោង​តាម​ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជំពូក ទី១ បទប្បញ្ញាត្តិទូទៅ​ មាត្រា៤ និយមន័យ ត្រង់ចំណុច ១៨ចែង​ថា អ្នកផ្តើមគំនិតមានន័យថា បុគ្គល ណាដែលៈ ក. ជំរុញអោយប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា ខ. បង្ករអោយមានបទល្មើសពុករលួយ ដោយផ្តល់អំណាចដោយការសន្យា ឬការគំរាមកំហែង ការញុះញុង ការលួងលោម ឬដោយការរំលោភអាជ្ញារ ឬអំណាចរបស់ខ្លួន។ ត្រង់​ចំណុច ១៩បាន​ចែង​ថា. អ្នកសមគំនិត មានន័យថា បុគ្គលដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចបទល្មើសពុករលួយដោយផ្តល់ជំនួយ ឬការឧបត្ថមរបស់ខ្លួន។ (ទំព័រទី៤)
យោង​តាម​សៀវភៅ​ណែនាំស្តី​ពី​ការ​អនុវត្តន៍​គម្រោង​មូល​និធិ​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ រៀប​ចំ​ដោយ​គណៈកម្មាធិការ​សម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ត្រង់​ជំពូកទី៣កិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាត្រង់ចំណុច:
៣.១.២. គោលការណ៍សំខាន់ៗនៃកិច្ចលទ្ធកម្ម
កិច្ចលទ្ធកម្មត្រូវអនុវត្តដោយផ្អែកតាមគោលការណ៍សំខាន់ៗចំនួន០៣គឺ៖
១/ ត្រូវអនុវត្តក្នុងលក្ខណៈមួយដែលមានតម្លាភាព ប្រសិទ្ធភាព និងសន្សំសំចៃបំផុត តាមដែលអាចទៅបានដោយធានាគុណភាព
២/ អ្នកដេញថ្លៃ ត្រូវមានឪកាសស្មើៗគ្នា ដើម្បីចូលរួមក្នុងដំណើរការដេញថ្លៃ ក្រោមល័ក្ខខ័ណ្ឌ យុត្តិធម៌ និងស្មើភាព
៣/លទ្ធផលនៃការដេញថ្លៃត្រូវផ្សព្វផ្សាយជាសាធារណៈ។
តម្លាភាពមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រព័ន្ធគ្រប់បែបវិមជ្ឍការ។ តម្លាភាពមិនគ្រាន់តែមានន័យថា នីតិវិធីទាំងឡាយត្រូវបានអនុវត្តន៍តាមយ៉ាងត្រឹមត្រូវទាំងអស់នោះទេ វាមានន័យសំខាន់ជាងនេះ ទៅទៀតនោះ គឺប្រជាពលរដ្ឋគ្រប់រូបអាចមើលឃើញ និងដឹងយ៉ាងពិតប្រាកដថា នីតិវិធីទាំងឡាយត្រូវបានគោរព និងអនុវត្តន៍បានយ៉ាងត្រឹមត្រូវ។

ប្រជាពលរដ្ឋមានសិទ្ធិដឹងលឺអំពីការសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការប្រើប្រាស់ថវិកាឃុំ សង្កាត់របស់ខ្លួន។ ប្រសិនបើការអនុវត្តនីតិវិធីលទ្ធកម្មនៅពេលប្រជុំបើកសំណើរដេញថ្លៃ មានតែគណៈកម្មការលទ្ធកម្ម០៣រូបប៉ុណ្តោះ ដែលបានចូលរួមបើកសំណើរដេញថ្លៃ និងសម្រេចអោយអ្នកដេញថ្លៃម្នាក់ដែលបានដាក់តម្លៃដេញថ្លៃទាបជាងគេឈ្នះ ហើយលទ្ធផលនៃការដេញថ្លៃនេះ មិនបានផ្សព្វផ្សាយជាសាធារណៈទេ។ តម្លៃដេញថ្លៃឈ្នះនេះនឹងដូចគ្នាទៅនឹងតម្លៃដេញឈ្នះនៅក្នុងការអនុវត្តន៍នីតិវិធីលទ្ធកម្មដែលមានការចូលរួម និងការផ្សព្វផ្សាយជាសាធារណៈដែរ។ ប៉ុន្តែរក្នុងករណីនេះ ពុំមានអ្នកណាម្នាក់ដឹងថា មូលហេតុអ្វីដែលអ្នកដេញថ្លៃរូបនេះត្រូវបានជ្រើសរើស ហើយមួយហេតុអ្វីដែលអ្នកដេញថ្លៃ ដទៃទៀតមិនត្រូវបានជ្រើសរើស ហើយក៏ពុំមានអ្នកណាម្នាក់ដឹងថាតម្លៃ ដេញថ្លៃឈ្នះនេះ គឺជាតម្លៃ ដាក់ដេញដែលទាបជាងគេនោះដែរ។ នេះមានន័យថា ពុំមានតម្លាភាពនោះទេ។ (ទំព័រទី១៤៧)
ប្រជាពលរដ្ឋអ្នកសង្កេតការណ៍ មេឃុំ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ បាន​ស្នើដល់ឯកឧត្តម ទេស​រដ្ឋមន្រ្តី ឪម យិនទៀងប្រធាន​ អង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខារដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ និង​ឯកឧត្តម ម៉ៅ ធនិន​អភិបាលនៃគណៈ​អភិបាល​ខេត្តកំពត​បើក​ការស៊ើបអង្កេតការ​ស្រាវជ្រាវអនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០២៤​នេះ​ប្រកប​ដោយ​តម្លាភាព​៕
អង្គភាពការសែត​អភិវឌ្ឍន៍ និង​គេហទំព័រ WWW.AP-NEWS.NET ​យើង​ខ្ញុំ​រីក​រាយ​ចួល​រួម​សហការណ៍​និង​ផ្តល់ព័ត៌មាន​លំអិត​​ចំពោះ​អង្គភាព​ពាក់​ព័ន្ធដែល​មាន​បំណង​ស្វែង​រក​យុត្តិធម៌សង្គម​និង​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​៕តាម​រយៈ​លេខ​ទូរស័ព្ទ៖ ០១២ ៣៩១ ៦០៦/០៩៧ ៩៣៦ ០៧០៧ សារ​តេលេក្រាម៖ ០១២ ៣៩១ ៦០៦ ហ្វេស​បុកផ្លូវ​ការ​ Sauth Sophon ផេកផ្លូវ​ ការ​សែត​អភិវឌ្ឍន៍ និង​ ផេក​ APN TV APN TV online​។ អត្ថបទចែក​រំលែក​ ដោយ​ លោក ហេង សារុន​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com