ប្រជាពលរដ្ឋដែលរស់នៅជាមួយជំងឺអេដស៍ អស់រយៈ កាល៧ឆ្នាំមកហើយ ចំនួន ១០០គ្រួសារ រស់នៅឃុំរការ បានមកទទួលអំណោយមនុស្សធម៌មួយចំនួនពីសប្បុរសជន នៅមន្ទីរពេទ្យបង្អែករការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីបន្តជីវិតទៅមុខទៀត កាលពីព្រឹកថ្ងៃទី ០៩ខែកុម្ភៈឆ្នាំ ២០២២។
លោកវេជ្ជបណ្ឌិតស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អំណោយនេះ គឺជាការចូលរួមចំណែករំលែកការលំបាកបង ប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ក្នុងពេលទើប តែទទួលរងផលប៉ះពាល់ដោយកូវីដ-១៩ និងរួម ចំណែក ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបការងារអេដស៍ក្នុងសហគមន៍ តាមរយៈការកៀរគរធនធាន។
គិតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនរងគ្រោះនៅឃុំរការ គឺបានរស់នៅជាមួយរោគអេដ ស៍៧ឆ្នាំមកហើយ ក្នុងនាមជាថ្នាក់ដឹកនាំសុខាភិបាល អំពាវ នាវឱ្យបងប្អូនថែទាំសុខភាព លេបថ្នាំឱ្យបានទៀងទាត់ និងទប់ស្កាត់នឹងប៉ះពាល់បច្ចុប្បន្ន គឺជំងឺកូវីដ១៩។
អំណោយផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ម៉ាស់១ប្រអប់ សាប៊ូ សម្លៀកបំពាក់់ ថវិកា១ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម៕