ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ! ពន្លឺតាខ្មៅ ហតញូស៍ ==> អបអរសាទរនិស្សិតអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១៩ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ ==> ឯកឧត្តម សុខ លូ អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធី ==> ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់! ==> កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​ ==> មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
0

ក្រសួងអប់រំបើកវគ្គបណ្តុះ បណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត

MC ក្រសួងអប់រំ យុវជន និងកីឡាបានបើកវគ្គបណ្តុះ បណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត ដើម្បីលើក កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន។

នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ “វគ្គបំប៉នគ្រូអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត” ដើម្បីអនុវត្តសាកល្បងលើខ្លឹមសារសៀវភៅណែនាំស្តីពីការបណ្តុះបណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យា និងអភិវឌ្ឍសមត្ថភាព គ្រូអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ លើចិត្តគរុកោសល្យ ក្នុងការបង្រៀនមនុស្សពេញវ័យ ចំណេះដឹងមូលដ្ឋាន ព្រមទាំងវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់កម្មវិធីអក្ខរកម្ម ដោយផ្អែកលើក្របខណ្ឌកម្មវិធីអក្ខរកម្មតាមប្រព័ន្ធក្រេឌីតកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលសហសិក្សាសាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិសាត់។

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេ ខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក វគ្គបំប៉នគ្រូអក្ខរកម្មជាប់កិច្ច សន្យាអប់រំក្រៅប្រព័ន្ធតាមប្រព័ន្ធក្រេឌីត ដែលរៀបចំ ឡើងនាពេលនេះជាការអនុវត្តសាកល្បង លើខ្លឹមសារសៀវភៅណែនាំស្តីពីការបណ្តុះបណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យា ដើម្បីឈានទៅបន្តការបណ្ដុះបណ្ដាល និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្មវិធីអក្ខរកម្មជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធនៅតាមវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានី ខេត្តផ្សេង ទៀត ស្របតាមស្តង់ដារជាតិ ទាំងខ្លឹមសារ វិធីសាស្ត្របង្រៀន ការបង្រៀន និងរៀន និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com