រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យអ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។