វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៧០៩ បណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅភូមិឫស្សីកែវ និងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៤
ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១ ៧០៩ បណ្ណ ស្ថិតនៅភូមិឫស្សីកែវ និងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។