រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី អាកាសធាតុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុ ឃើញថា បណ្តុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។
បាតុភូតភ្លៀងបែបនេះ នឹងមានភ្លៀងលាយឡំជាមួយផ្គរ រន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears ) ពី ១០ -២០ ម៉ែត្រក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។