ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី «ការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក»។