នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាលខេត្ត បានអញ្ញើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបល្បែងស៊ីសង ការងារជួញដូរមនុស្ស និងពិភាក្សាករណីទំនាស់ដីធ្លី ក្នុងស្រុកល្វាឯម។
ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ លោក សែម សោត្ថី ប្រធានក្រុមប្រឹកស្សាស្រុក រួមជាមួយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមលោក-លោកស្រីអភិបាលរងស្រុកល្វាឯម មេបញ្ជាការកងកម្លាំងទាំងបីស្រុកល្វាឯម លោក-លោកស្រីប្រធានការិយាល័យចំនុះរដ្ឋបាលស្រុក ប្រធានផ្នែកសាខាពន្ធដារស្រុក នាយសង្កាត់ជលផលស្រុក លោក-លោកស្រីមេឃុំទាំង១៥ លោកនាយប៉ុស្ត៍រដ្ឋបាលឃុំទាំង១៥៕