នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន និងឯកឧត្តម ជូ វណ្ណៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ តាមវិទ្យាល័យទាំងបី វិទ្យាល័យ ហ៊ុន សែន ល្វាសរ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និង វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ស្ថិតក្នុងស្រុកល្វាឯម។
ក្នុងនោះក៏មានការអញ្ញើញចូលរួមដោយ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម លោក-លោកស្រីអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យអប់រំ យវជន និងកីឡាស្រុក លោក-លោកស្រីមន្ត្រីរាជការចំនុះរដ្ឋបាលស្រុក យុវជនសសយកឃុំទាំង៣ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យទាំងបី។
បន្ថែមពីនោះឯកឧត្តមបាននាំយកថវិកាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ឧបត្ថមដល់លោកគ្រូអ្នកគ្រូសម្រាប់បង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលង ក្នុងនោះរួមមាន៖
+វិទ្យាល័យ ហ៊ុន សែន ល្វាសរ ថវិកាសម្រាប់បង្រៀនបំប៉ន ៦,០០០,០០០ រៀល
-ឧបត្ថមលោកគ្រូអ្នកគ្រូចូលរួមសំណេះសំណាល ៣៩នាក់ សរុប ២,០០០,០០០ រៀល
-ចូលបុណ្យសិស្សទទួលមរណៈភាពម្នាក់ និងគ្រោះថ្នាក់ចរាចរណ៍ម្នាក់សរុប ២,០០០,០០០ រៀល
+ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ថវិកាសម្រាប់បង្រៀនបំប៉ន ៦,០០០,០០០ រៀល
-ជូនលោកគ្រូអ្នកគ្រូចូលរួមសំណេះសំណាល ៤៨នាក់ សរុប ២,៤០០,០០០ រៀល
-ឧបត្ថមដល់យុវជនសសយកចំនួន ២០នាក់ សរុប ៦០០,០០០រៀល
+ វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ថវិកាសម្រាប់បង្រៀនបំប៉ន ៧,៥០០,០០០ រៀល
-ជូនលោកគ្រូអ្នកគ្រូចូលរួមសំណេះសំណាល ៤៧នាក់ សរុប ២,៣៥០,០០០ រៀល
-ឧបត្ថមដល់យុវជនសសយកចំនួន ២០នាក់ សរុប ៦០០,០០០រៀល៕