នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពចូលរួម ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួនពីរភូមិ គឺភូមិកោះរះលើ និងភូមិកោរះក្រោម ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះក៏មានការអញ្ញើញចូលរួមដោយ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល និងលោក នូ វិសុទ្ធ ជំទប់ទី១ ឃុំកោះរះ លោកនាយក-នាយករងរដ្ឋបាលស្រុក មេបញ្ជាការរងកងកម្លាំងទាំងបី ការិយាល័យ ដនសភស្រុក លោក-លោកស្រីក្រុមប្រឹក្សាឃុំកោះរះ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះរះ៕