ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ! ==> ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណកម្មការធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងជាតំណាង រួមទាំងស្នងការរងផែនការងារ០៧រូប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ==> ភាពមិនប្រក្រតីក្នុងការដាក់ដេញថ្លៃគម្រោងសាងសង់និងជួសជុលផ្លូវក្នុងខេត្តកំពត ដោយមានការស្នើសុំឲឯកឧត្ដម រដ្ឋមន្ត្រីក្រសួង និង ឯកឧត្តម អភិបាលខេត្តកំពត ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្យមើលទៀតផង! បើតាមការសែត អភិវឌ្ឍន៍ បានចេញផ្សាយ.. ==> ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ==> អ្នកបើកល្បែងរួមនិងអ្នកសារព័ត៌មាន ត្រូវបានឃាត់ខ្លួនទៅហើយ នៅឡើយសមត្ថកិច្ចមូលដ្ឋាន! (នេះជាមតិមហាជន).. ==> ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួម សន្និសីទអន្ដរជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ==> សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)
0

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសារគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសារគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

 

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសារគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

(ភ្នំពេញ)៖ នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង និងមន្រ្តីអាវុធហត្ថទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឍនាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ គុណូបការៈដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពុះពារឧបសគ្គគ្រប់បែបយ៉ាង បម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រប្រកបដោយឆន្ទៈមោះមុត និងរួមចំណែកដ៏ធំធេង ក្នុងការដឹកនាំ និងបម្រើជាតិទទួលបានជោគជ័យជាបន្តបន្ទាប់។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com