ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> អបអរសាទរនិស្សិតអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១៩ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ ==> ឯកឧត្តម សុខ លូ អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធី ==> ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់! ==> កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​ ==> មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤.. ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤
0

ពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣

 

ពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣

ខេត្តកណ្តាល៖ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខា លើកំណត់ហេតុបន្តសហការស្រាវជ្រាវ រុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ ឆ្នាំ ២០២២-២០២៣ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គៀមនៅប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល សូមសម្តែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែក ធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងមាន សិទ្ធិសេរីភាព មានសន្តិភាព មានស្ថេរភាពសង្គម រហូតដល់សព្វថ្ងៃនេះ។សូមដួងព្រលឹង វិញ្ញាណក្ខ័ន្ធកម្មាភិបាល-យុទ្ធជន ដែលបានពលីកម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រកបទៅដោយសេចក្តីស្ងប់ និងបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញខេត្តកណ្តាល បានមានប្រសាសន៍ថា៖កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល យោធភូមិភាគពិសេសបានសហការជាមួយ ក្រុមK90 ចុះស្រាវជ្រាវ រុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន១៣ចំណុច ដោយ សម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ និងបានប្រារព្ធពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីកលើកអដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានលទ្ធផលសរុបចំនួន ១,២១០ អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោកឧត្តមសេនីយ៍ត្រី  បានបន្តថា៖ លទ្ធផលសម្រេចបានខាងលើ អាស្រ័យដោយមានការយកចិត្តទុកដាក់ គ្រប់បែបយ៉ាង និងចង្អុលការផ្ទាល់ពីលោក មេបញ្ជាការ យោធភូមិភាគពិសេស គណៈបញ្ជាការជំនាញ យោធភូមិភាគ ពិសេស ឯកឧត្តមអភិបាលខេត្ត គណៈកម្មាធិការជំនាញខេត្ត ព្រមទាំងមានការខិតខំប្រឹងប្រែង សហការរវាង ក្រុមការងារខេត្តកណ្តាលជាមួយក្រុម K 90 ដើម្បីបន្តលទ្ធភាព សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានមានប្រសាន៍ថា៖ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើន តែជាអកុសល ការអាក់ខានដោយ សារតែជំងឺកូវីដ ១៩ ហើយពេលនេះ ប្រទេសកម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន តែយ៉ាងណា ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួមគ្នា ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន បានបញ្ជាក់ថាៈ ការចុះហត្ថលេខាលើកំណត់ហេតុ បន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២ និង ២០២៣ នៅខេត្តកណ្តាលនៅតែបន្ត នេះជាការសាមគ្គីរវាងខេត្តទាំងពីរដើម្បីរួមគ្នាសហការធ្វើការគាស់កកាយ យកសាកសព ឱ្យបានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com