ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ អញ្ជើញ ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ដេីម្បី​បង្កេីតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ==> អភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! ==> ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ==> ជាង​ និងកម្មករសំណង់​ចំនួន៥៥រូបដែល​ជាសមាជិក​របស់​កម្មវិធី​អាជីវកម្ម​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២ ==> ពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅខេត្តសៀមរាប ==> លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
0

ក្រសួងបរិស្ថាន បន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់ សម្ភារ និងបណ្តុះ បណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

ក្រសួងបរិស្ថាន បន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់ សម្ភារ និងបណ្តុះ បណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យ ដឹងនៅថ្ងៃទី២ ខែសីហានេះថា រហូតមកទល់បច្ចុប្បន្ន ក្រសួងបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន៥០គ្រឿង ទៅដល់២១រាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែម ទៀត ខណៈការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ ដែលទាមទារឱ្យដើរទន្ទឹមគ្នានឹងការគ្រប់គ្រងសំរាមសំណល់រឹងតាម លក្ខណបច្ចេកទេស មានធុងដាក់សំរាមត្រឹមត្រូវ មធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបានផ្តល់រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅក្រុង-ស្រុកចំនួន១៥ នៃខេត្តចំនួន៩, ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅក្រុង-ស្រុកចំនួន៥៤ នៃខេត្តចំនួន២១, គ្រឿងចក្រចូកសំរាម«សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ, ធុងសំរាមខ្នាតធំចំណុះពី៥ទៅ១១តោន ចំនួន៦៨ធុងជូនទៅខេត្តចំនួន៨, ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈវិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន, ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅក្រុង-ស្រុកចំនួន១៥នៃខេត្តចំនួន៥, និងកញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍន៍ដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត ដែលមានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០។

រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ ដូចជាស្រុកបន្ទាយស្រីខេត្តសៀមរាប, ក្រុងព្រៃវែង និងស្រុកស្វាយអន្ទរខេត្តព្រៃវែង, និងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ ។ ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ស្រុកស្នួល ខេត្តក្រចេះ, និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏កំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាពសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com