ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត ==> មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ==> សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន
0

លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ និងអបអរសាទរទិវាអន្តរជាតិ នារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង

 

នៅព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ​ ២០២៣ លោក សែម សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក​ និង លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ និងអបអរសាទរទិវាអន្តរជាតិ នារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ។

ក្នុងនោះដែរលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក រួមទាំងមន្រី្តរាជការក៏បានអញ្ជើញទស្សនាការតាំងពិពណ៌ស្នាដៃសិស្ស និងមានការសម្តែង របាំជូនពរ រឿងខ្លីដកស្រង់ពីរឿងទំទាវ របស់សសិស្សនៃវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ព្រមទាំងការសម្តែងក្បាច់គុណល្បុកតោ ល្ខោនខោល របស់ក្រុមសម្តែងវត្តស្វាយអណ្តែតផងដែរ។

សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយករងរដ្ឋបាលស្រុក លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋ មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលស្រុក លោក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម លោក មេឃុំ ទឹកឃ្លាំង ថ្មគរ, ព្រែករៃ និងឃុំភូមិធំ។

ក្នុងពិធីជួបជុំនេះផងដែរ​ លោក​ កន​ សុខកាយ​ អភិបាលស្រុក​ បានចូលរួមឧបត្ថម្ភជូនដល់អ្នកគ្រូៗ​ ចូលនិវត្ត​ ៦នាក់​ ព្រមទាំងអ្នកគ្រូៗ កំពុងបង្រៀន​ ១៨នាក់​ សរុប​ ២៤នាក់​ ម្នាក់ៗ​ សំពត់ហូលមួយ​ និងថវិកា​ ៥០,០០០៛​ ស្មេីថវិកា​ ៣,៦០០,០០០៛,​ លោកគ្រូចូលនិវត្តន៍ចំនួន​ ២៤នាក់​ ម្នាក់ៗ​ ក្រម៉ាមួយ​ និងថវិកា​ ៥០,០០០៛​ ស្មេីថវិកា​ ១,៤៤០,០០០៛​,​ ឧបត្ថម្ភក្នុងពិធី​ ថវិកា​ ៧,៤០០,០០០៛,​ និងភេសជ្ជៈ​ ៥០កេស,​ ក្រុមសិល្បៈសម្តែងរបស់វិទ្យាល័យ​ ថវិកា​ ៥០,០០០៛,​ ក្រុមសម្តែងល្ខោន្ធខោល​ ថវិកា​ ១,០០០,០០០៛​ និងក្រុមសម្តែងក្បាច់គុនល្បុកត្តោ​ ថវិកា​ ៣,០០០,០០០៛ សរុបថវិកាទាំងអស់ចំនួន​ ១៦,៩៤០,០០០៛។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com