ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ស្នងការ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយក
ចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ របស់បងប្អូនកងកម្លាំង ។
លោកស្នងការ បានប្រគល់ រោងចល័ត អាវភ្លៀង និងថវិកាចំនួន ៥០,០០០ រៀល ដល់កងកម្លាំង ដែលជាការឧបត្ថម្ភ
របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាលខេត្តកំពង់ធំ សម្រាប់កិច្ចប្រតិបត្តិការ
រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕