ភ្នំពេញ, ប្រភពព័ត៌មានបានអីដឹងថាទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងដែលជ្រកក្រោមស្លាកយីហោ លាងជី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលសម្បូរជនជាតិចិនខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញឹតដល់សមត្ថកិច្ចទាល់តែសោះ បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់ពលរដ្ឋគាត់បានលើកឡើងថាដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចនឹងដើមហេតុដែលឲ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ
ដូច្នេះប្រជាពលរដ្ឋបានសូមសំណូមពរទៅដល់លោកមេប៉ុស្តិ៍និងលោកអធិការក៏ដូចជាលោកអភិបាលខណ្ឌផងដែរ សូមជួយចុះត្រួតពិនិត្យទីតាំងខាងលើដោយក្ដីអនុគ្រោះ.៕