ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូស្នងការដ្ឋាននាំយកមូលនិធិកាកបាទក្រហម ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ==> អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី! ==> ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ក្រុម​ការងារ​បច្ចេកទេស​ និង​អាជ្ញាធរមូលដ្ឋាន ត្រូវ​ខិតខំយកចិត្តទុកដាក់​ផ្សព្វផ្សាយ​ ពន្យល់​ប្រជាពលរដ្ឋ​ អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និង​ការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង អោយបានយល់ច្បាស់បន្ថែមទៀត ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងពិធីប្រារព្វខួបលើកទី៧៦ នៃទិវាកុមាអន្ដរជាតិ ០១ មិថុនា ២០២៥ ==> ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ ==> ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ
0

លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សង្ស័យគ្មានសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងជល់មាន់ នៅក្នុងកាស៊ីណូអូរនាង

 

លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សង្ស័យគ្មានសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងជល់មាន់ នៅក្នុងកាស៊ីណូអូរនាង

បន្ទាយមានជ័យ៖កាស៊ីណូអូរនាង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ? ប៉ុន្តែម្ចាស់កាស៊ីណូអូរនាង ត្រូវបានគេសង្ស័យថា បានបើកដៃអោយជនជាតិខ្មែរ ប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ដោយស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ដោយពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបថា?កាស៊ីណូអូរនាង មានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះមហាជន បានដាក់ការសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ  កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុងនោះស្ថាប័នមួយនេះ មិនតម្រូវអោយមានជនជាតិខ្មែរចូលទៅលេងជាដាច់ខាត។ សូមជម្រាបថា ករណីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ជាពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននោះ សង្ស័យតែអស់លោក អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងអោយ លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យ ដើម្បីមានវិធានការណ៌ ប៉ុន្តែលទ្ធផលមកទល់និងពេលនេះ បង្ក្រាបបានតែខ្យល់ ដោយទំនងលោកសិទ្ធ ឡោះ គ្មានសមត្ថភាពក្នុងការទប់ស្កាត់បង្ក្រាបបបនល្បែងជល់មាន់នៅក្នុងកាស៊ីណូអូរនាង នោះទេ?  (ពោល)ទំនងអាចដូចមហាជនបានលើកឡើងខាងលើអញ្ចឹង សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទេដឹង?។

មហាជនសូមអំពាវនាវ​ដល់ លោក នេ​ត សា វឿន ពិសេសលោកសុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូរខាងលើនេះ ដែលគេសង្ស័យថា?បានបើកដៃអោយជនជាតិខ្មែរ ចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ជាពិសេសសូមមានវិធានការទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com