ហ៊ានពិតមែន!ល្បែងសុីសងតាមអនឡាញប្រភេទមាន់ជល់តាមទូរទស្សន៍ ប្ដូមកបេីកលេងតាមអាយផេត បន្លំភ្នែកមហាជន ផ្គេីននិងបទបញ្ជារបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះកម្ពុជា
ខេត្តកំពង់ចាម៖ពិតជាមិនធម្មតាមែនហ៊ានផ្គេីននិងបទបញ្ជារបស់នាយករដ្ឋមន្ត្រី បេីកល្បែងសុីសង លេងយ៉ាងអាណាធិបតេយ្យជាចច្រេីនទីតាំងនៅក្នុងភូមិទូរីក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង្ស័យប្រហែលជាអាជ្ញាធរមានសសមត្ថកិច្ចស្រុកស្រីសន្ធរ គិតថា បទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី សាបរលាប ហេីយមេីលទៅទេីបបានជាមិនចុះត្រួតពិនិត្យមេីលល្បែងសុីសង តាមមូលដ្ឋាន បណ្ដែបណ្ដោយឲ្យក្រុមមេបនល្បែងទាំងនោះធ្វេីព្យុះធ្វេីភ្លៀងបេីកល្បែងសុីសងឡេីងវិញនៅមូលដ្ឋានបានយ៉ាងរលួនដូច្នេះ ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ។
អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ បប៉ុន្តែនៅស្រុកស្រីសន្ធរ អាជ្ញាធរនិងសមត្ថកិច្ច ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងល្បែងសុីសង ប្រភេទមាន់ជល់ អនឡាញដែលបេីកលេង ប្ដូពីទូរទស្សន៍មកលេងតាមអាយផេតវិញ នៅទឹកដីមូលដ្ឋានស្រុកស្រីសន្ធរ ដែលផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
មហាជនបានដាក់ជាចម្ងល់ថា តេីបទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រី ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ថ សាបរលាបអស់ហេីយមែនទេ ទទេីបបានជាអាជ្ញាធរនិងសមត្ថកិច្ចន នៅស្រុកស្រីសន្ធរ នាំគ្នាសំងំស្ងៀម មិនមានវិធានការច្បាប់ចំពោះក្រុមបនល្បែងសុីសង បំពុលសង្គមទាំងនោះ៕