ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ==> សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ==> សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល បាននាំយកបច្ច័យចំនួនថវិកា ១៦ ០០០ ០០០៛ (ដប់ប្រាំមួយលានរៀលគត់) ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពការពារព្រំដែននៅសមរភូមិជួរមុខ តាមរយៈ រដ្ឋបាលខេត្តកណ្ដាល ==> លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរង ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមជាមួយនឹងលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធចំនួន០២រូប ចូលរួមក្នុង... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូត្រមន្តកាន់បិណ្ឌវេនទី៩ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញសូត្រមន្តកាន់បិណ្ឌទី៩ និងនាំយកនូវបច្ច័យ ទ័យវត្ថុ គ្រឿងឧបភោគបរិភោគរបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ប្រគេនព្រះសង្ឃ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងប្រតិភូសាខា មន្ត្រីរាជការ យ៉ាងច្រើនកុះករ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការទាំង៧សន្តានដែលបានធ្វើមរណៈកាលទៅកាន់ បរលោក សូមវិញ្ញាណក្ខន្ធអស់លោកទាំងនោះ យោងយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ស្របពេលជាមួយប្រជាពលរដ្ឋជា ពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមរីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានប្រគេនបច្ច័យ ទេយ្យវត្ថុ គ្រឿងបរិក្ខា មួយចំនួនប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែង និងប្រើប្រាស់នៅក្នុងរយៈ នៃពិធីបុណ្យកាន់បិណ្ឌនេះ រួមមាន៖អង្ករ២តោន មី២០កេស ត្រីខ១កេស ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០កេស ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោ១កេស ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com