ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ==> សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ==> សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល បាននាំយកបច្ច័យចំនួនថវិកា ១៦ ០០០ ០០០៛ (ដប់ប្រាំមួយលានរៀលគត់) ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពការពារព្រំដែននៅសមរភូមិជួរមុខ តាមរយៈ រដ្ឋបាលខេត្តកណ្ដាល ==> លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរង ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមជាមួយនឹងលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធចំនួន០២រូប ចូលរួមក្នុង...
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

នៅព្រឹក ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់ ឯកឧត្តម ចេង ឡៃ អភិបាលស្ដីទី នៃខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។

គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយ និងជំនះបញ្ហាដែលកើតមានដោយទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងការដាំដុះដំណាំផ្សេងៗ។ សម្តេចតេជោ មិនភ្លេចនាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដោះស្រាយជាស្បៀងនេះ ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង។
សម្តេចតេជោបានថ្លែងថា ការចែកស្រូវពូជស្រូវនេះ មិនបានបែងចែករវាងដីតូ ឬដីធំនោះទេ គឺចែក១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នាទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយរាជរដ្ឋាភិបាល ដែលទាំងអស់នេះជាការវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង។

នៅថ្ងៃនេះផងដែរ សម្តេចតេជោបានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាពេលកន្លងមក ពីព្រោះកន្លងមក អ្នកខេត្តពោធិ៍សាត់ គឺមានអត្រាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងគេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅមុខប្រជាពលរដ្ឋថា នៅថ្ងៃម្សិលមិញកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ហើយរយៈពេល ៥ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩។នេះជាភាពជោគជ័យមួយរបស់កម្ពុជា ជាពិសេសវិធានការទប់ស្កាត់ ក៏ដូចជាយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា។

ទាក់ទងទៅនឹងបញ្ហានយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រខ្មែរ។
សម្តេចតេជោបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ ជនក្បត់ជាតិ មិនត្រឹមតែជេរសម្ដេចនោះទេ ថែមទាំងជេរប្រមាថដល់ព្រះមហាក្សត្រយើងទៀតផង។​ ដូច្នេះសម្ដេចសូមប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងជនក្បត់ជាតិ៣ជំនាន់នេះ មិនត្រូវឱ្យជនក្បត់ជាតិនេះ បំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ។

មុនមុននឹងបញ្ចប់ និងមុននឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះ សម្ដេចតេជោ ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព និងជួបការសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com